បើនិយាយពីរឿងថវិការ ខ្ញុំមិនមានដូចអ្នកទេ ប៉ុន្តែខ្ញុំអាចនឹងមានអ្វីដែលអ្នកមិនមាន!
ទី១: ខ្ញុំមានញាតិដែលស្មោះត្រង់ជាមួយខ្ញុំ
ទី១: ខ្ញុំមានញាតិដែលស្មោះត្រង់ជាមួយខ្ញុំ
- មិត្តដែលខ្ញុំអាចប្រាប់ពីរឿងរបស់ខ្ញុំ គ្រប់រឿង
- បងប្អូនដែលអាចពឹងគ្នាទៅវិញទៅមក
- មិនមានរឿងលាក់គ្នាទៅវិញទៅមក
ទី២: ខ្ញុំមានគ្រួសារដែលស្រលាញ់ខ្ញុំ ហើយខ្ញុំក៏ស្រលាញ់គាត់
- មានពេលសម្រាប់គ្នាទៅវិញទៅមក
- បាយជាមួយគ្នាជារៀងរាល់ថ្ងៃ
- មានការផ្តល់កំលាំងចិត្ត និងគាំទ្រជានិច្ច
ទី៣: ខ្ញុំមានការងារត្រឹមត្រូវ មិនធ្វើអំពើខុសច្បាប់
- ខ្ញុំមានការងារធ្វើត្រឹមត្រូវ
- ខ្ញុំមានចំណូលមួយដែលអាចផ្គត់ផ្គង់ខ្ញុំនិងគ្រួសារខ្ញុំ
ទី៤: ខ្ញុំចេះគោរពអ្នកដទៃ
- ខ្ញុំជឿជាក់ថា ការគោរពអ្នកដទៃជាអំពើដែលល្អ
- ខ្ញុំគោរពគាត់ ព្រោះគាត់ជាគាត់
ទី៥: ខ្ញុំក្រតែទ្រព្យ ប៉ុន្តែខ្ញុំមិនក្រសន្តានចិត្តទេ
- ខ្ញុំមិនមែនទ្រព្យច្រើនមែន ប៉ុន្តែចិត្តខ្ញុំមាន
- ខ្ញុំនៅតែជឿថា ការជួយគ្នាតាមកំលាំងកាយ ឬ កំលាំងចិត្ត គឺជាអំពើដែលមានហើយ
ចុះអ្នកវិញ អ្នកគិតថាអ្នកមាន ឬ ក្រ?

Comments
Post a Comment